1 នេះជាគំរប់៣ដងហើយ ដែលខ្ញុំមកឯអ្នករាល់គ្នា គ្រប់ការទាំងអស់នឹងបានសំរេច ដោយនូវមាត់ស្មរបន្ទាល់២ឬ៣នាក់
2 ខ្ញុំបានប្រាប់កាលពីដើម ហើយឥឡូវនេះក៏និយាយទុកជាមុន ទុកដូចជាកាលបាននៅជាមួយនឹងអ្នករាល់គ្នា ក្នុងលើកទី២នោះនៅឡើយ ហើយសព្វថ្ងៃនេះដែលនៅឃ្លាតគ្នា ខ្ញុំសរសេរមកពួកអ្នកនោះដែលធ្វើបាបពីមុន ហើយទៅអ្នកឯទៀតទាំងអស់ដែរថា បើខ្ញុំមកម្តងទៀត នោះខ្ញុំមិនត្រាប្រណីទេ
3 ដ្បិតអ្នករាល់គ្នារកភស្តុតាងពីព្រះគ្រីស្ទ ដែលទ្រង់មានព្រះបន្ទូលដោយសារខ្ញុំ (ដែលទ្រង់មិនខ្សោយចំពោះអ្នករាល់គ្នា គឺមានព្រះចេស្តាក្នុងអ្នករាល់វិញ
4 ទោះបើទ្រង់ត្រូវគេឆ្កាង ដោយសេចក្ដីកំសោយក៏ដោយ គង់តែទ្រង់មានព្រះជន្មរស់នៅ ដោយព្រះចេស្តានៃព្រះដែរ ព្រោះយើងខ្ញុំខ្សោយក្នុងទ្រង់មែន តែយើងខ្ញុំនឹងរស់នៅជាមួយនឹងទ្រង់ ដោយសារព្រះចេស្តានៃព្រះ ដែលផ្តល់មកអ្នករាល់គ្នាវិញ)។