២ កូរិនថូស 13:1-5 KHOV

1 នេះ​ជា​គំរប់​៣​ដង​ហើយ ដែល​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា គ្រប់​ការ​ទាំង​អស់​នឹង​បាន​សំរេច ដោយ​នូវ​មាត់​ស្មរ​បន្ទាល់​២ឬ៣​នាក់

2 ខ្ញុំ​បាន​ប្រាប់​កាល​ពី​ដើម ហើយ​ឥឡូវ​នេះ​ក៏​និយាយ​ទុក​ជា​មុន ទុក​ដូច​ជា​កាល​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​លើក​ទី​២​នោះ​នៅ​ឡើយ ហើយ​សព្វ​ថ្ងៃ​នេះ​ដែល​នៅ​ឃ្លាត​គ្នា ខ្ញុំ​សរសេរ​មក​ពួក​អ្នក​នោះ​ដែល​ធ្វើ​បាប​ពី​មុន ហើយ​ទៅ​អ្នក​ឯ​ទៀត​ទាំង​អស់​ដែរ​ថា បើ​ខ្ញុំ​មក​ម្តង​ទៀត នោះ​ខ្ញុំ​មិន​ត្រា‌ប្រណី​ទេ

3 ដ្បិត​អ្នក​រាល់​គ្នា​រក​ភស្តុ‌តាង​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ខ្ញុំ (ដែល​ទ្រង់​មិន​ខ្សោយ​ចំពោះ​អ្នក​រាល់​គ្នា គឺ​មាន​ព្រះ‌ចេស្តា​ក្នុង​អ្នក​រាល់​វិញ

4 ទោះ​បើ​ទ្រង់​ត្រូវ​គេ​ឆ្កាង ដោយ​សេចក្ដី​កំសោយ​ក៏​ដោយ គង់​តែ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដែរ ព្រោះ​យើង​ខ្ញុំ​ខ្សោយ​ក្នុង​ទ្រង់​មែន តែ​យើង​ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ព្រះ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា​វិញ)។

5 ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ