9 ពីព្រោះយើងខ្ញុំមានសេចក្ដីអំណរ ក្នុងកាលដែលយើងខ្ញុំខ្សោយ ហើយអ្នករាល់គ្នាមានកំឡាំងឡើង តែយើងខ្ញុំអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យពួកអ្នករាល់គ្នាបានគ្រប់លក្ខណ៍ទាំងអស់គ្នា
10 ហេតុនោះបានជាកាលខ្ញុំនៅឃ្លាតពីអ្នករាល់គ្នា នោះខ្ញុំធ្វើសំបុត្រនេះ ក្រែងកាលណាខ្ញុំមកនៅជាមួយ នោះខ្ញុំនឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដោយតឹងរ៉ឹង តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំ គឺសំរាប់នឹងស្អាងចិត្តឡើង មិនមែននឹងផ្តួលទេ។
11 ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរមានសេចក្ដីអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរឲ្យមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូរនៅដោយមេត្រីនឹងគ្នាចុះ នោះព្រះនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា
12 សូមជំរាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធ។
13 ពួកបរិសុទ្ធគ្រប់គ្នាសូមជំរាបសួរមកអ្នករាល់គ្នា។
14 សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្ដីស្រឡាញ់របស់ព្រះ ហើយនឹងសេចក្ដីរួបរួមគ្នានឹងព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚