២ កូរិនថូស 2:4-10 KHOV

4 ដ្បិត​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​ខ្ញុំ​មាន​ចិត្ត​លំបាក ហើយ​ថប់​ព្រួយ ព្រម​ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ដែរ​នោះ​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ស្រឡាញ់ ដែល​ខ្ញុំ​មាន​ជា​បរិបូរ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ឯង។

5 ប៉ុន្តែ បើ​មាន​អ្នក​ណា​បាន​បណ្តាល​ឲ្យ​កើត​មាន​សេចក្ដី​ព្រួយ នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​មាន​ទុក្ខ​ខ្លះ​វិញ ដ្បិត​ខ្ញុំ​មិន​ចង់​និយាយ​ពន្លើស​ឡើយ

6 ឯ​ទោស​ដែល​ច្រើន​គ្នា​បាន​ធ្វើ​ដល់​មនុស្ស​យ៉ាង​នោះ នោះ​ល្មម​ប៉ុណ្ណឹង​ហើយ

7 បាន​ជា​ស៊ូ​ឲ្យ​អត់​ទោស ហើយ​កំសាន្ត​ចិត្ត​មនុស្ស​នោះ​វិញ ក្រែង​មនុស្ស​នោះ​ត្រូវ​ស្រូប​បាត់ ដោយ​កើត​ទុក្ខ​ព្រួយ​កាន់​តែ​ខ្លាំង​ឡើង

8 ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទូន្មាន ឲ្យ​អ្នក​រាល់​គ្នា​សំដែង​សេចក្ដី​ស្រឡាញ់ ដល់​អ្នក​នោះ​ឲ្យ​ជាក់​លាក់

9 ដ្បិត​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ដែរ គឺ​ដើម្បី​នឹង​ល​មើល​អ្នក​រាល់​គ្នា​ឲ្យ​ដឹង តើ​នឹង​ស្តាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់​ឬ​ទេ

10 បើ​អ្នក​រាល់​គ្នា​អត់​ទោស​ដល់​អ្នក​ណា​ពី​រឿង​អ្វី នោះ​ខ្ញុំ​ក៏​អត់​ទោស​ដែរ ហើយ​រឿង​អ្វី​ដែល​ខ្ញុំ​បាន​អត់​ទោស​ឲ្យ​ពួក​គេ បើ​សិន​ជា​បាន​អត់​ទោស​អ្វី​មែន នោះ​គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌គ្រីស្ទ​ហើយ