5 ប៉ុន្តែ បើមានអ្នកណាបានបណ្តាលឲ្យកើតមានសេចក្ដីព្រួយ នោះមិនមែនធ្វើឲ្យខ្ញុំព្រួយទេ គឺឲ្យអ្នករាល់គ្នាទាំងអស់មានទុក្ខខ្លះវិញ ដ្បិតខ្ញុំមិនចង់និយាយពន្លើសឡើយ
6 ឯទោសដែលច្រើនគ្នាបានធ្វើដល់មនុស្សយ៉ាងនោះ នោះល្មមប៉ុណ្ណឹងហើយ
7 បានជាស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្តមនុស្សនោះវិញ ក្រែងមនុស្សនោះត្រូវស្រូបបាត់ ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង
8 ហេតុនោះបានជាខ្ញុំទូន្មាន ឲ្យអ្នករាល់គ្នាសំដែងសេចក្ដីស្រឡាញ់ ដល់អ្នកនោះឲ្យជាក់លាក់
9 ដ្បិតដោយហេតុនោះបានជាខ្ញុំធ្វើសំបុត្រនេះដែរ គឺដើម្បីនឹងលមើលអ្នករាល់គ្នាឲ្យដឹង តើនឹងស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬទេ
10 បើអ្នករាល់គ្នាអត់ទោសដល់អ្នកណាពីរឿងអ្វី នោះខ្ញុំក៏អត់ទោសដែរ ហើយរឿងអ្វីដែលខ្ញុំបានអត់ទោសឲ្យពួកគេ បើសិនជាបានអត់ទោសអ្វីមែន នោះគឺដោយព្រោះអ្នករាល់គ្នា នៅចំពោះព្រះគ្រីស្ទហើយ
11 ដើម្បីមិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ។