15 ដរាបដល់ថ្ងៃនេះ កាលណាគេមើលគម្ពីរលោកម៉ូសេ នោះក៏គង់មានស្បៃបាំងចិត្តគេនៅឡើយ
16 តែកាលគេបានងាកបែរមកឯព្រះអម្ចាស់វិញ នោះទើបស្បៃនឹងបានដោះចោលចេញ
17 រីឯព្រះអម្ចាស់ ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ
18 ហើយយើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។