5 មិនមែនថា យើងខ្ញុំពូកែល្មមដោយខ្លួនឯង និងគិតស្មានថា មានអ្វីកើតពីខ្លួនយើងខ្ញុំនោះឡើយ តែដែលយើងខ្ញុំពូកែ នោះមកតែពីព្រះទេ
6 ដែលទ្រង់បានប្រោស ឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃសញ្ញាថ្មីបាន មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ គឺតាមព្រះវិញ្ញាណវិញ ដ្បិតន័យពាក្យ នោះធ្វើឲ្យស្លាប់ តែព្រះវិញ្ញាណ ទ្រង់ប្រទានឲ្យមានជីវិតវិញ។
7 ហើយបើការងារខាងឯសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរលើថ្មបានកើតមកក្នុងសិរីល្អ ដល់ម៉្លេះបានជាជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក គឺជាសេចក្ដីដែលកំពុងតែសូន្យបាត់ទៅ
8 នោះចំណង់បើការងារខាងឯព្រះវិញ្ញាណ តើនឹងមានសិរីល្អលើសជាងអម្បាលម៉ានទៅ
9 ដ្បិតបើសិនជាការងារខាងឯសេចក្ដីកាត់ទោស មានសិរីល្អទៅហើយ នោះការងារខាងឯសេចក្ដីសុចរិត ប្រាកដជានឹងមានសិរីល្អជាបរិបូរលើសទៅទៀត
10 ពីព្រោះឯសេចក្ដីដែលមានសិរីល្អពីដើមនោះ បានដូចជាគ្មានសិរីល្អវិញ ដោយព្រោះសិរីល្អនេះដែលលើសទៅទៀត
11 ដ្បិតបើសិនជាសេចក្ដីនោះ ដែលកំពុងតែសូន្យបាត់ទៅ បានមកដោយសារសិរីល្អ នោះសេចក្ដីដែលជាប់នៅ ប្រាកដជាមានសិរីល្អលើសទៅទៀត