២ កូរិនថូស 4:1-7 KHOV

1 ដូច្នេះ ដែល​មាន​ការ‌ងារ​នេះ នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ តាម​ខ្នាត​នៃ​សេចក្ដី​មេត្តា‌ករុណា ដែល​យើង​ខ្ញុំ​ទទួល​មក

2 យើង​ខ្ញុំ​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ឬ​បំប្លែង​ព្រះ‌បន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុក‌ផ្តាក់​ខ្លួន និង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សំដែង​សេចក្ដី​ពិត​វិញ

3 បើ​សិន​ណា​ជា​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ​ត្រូវ​គ្រប​បាំង នោះ​គឺ​ត្រូវ​គ្រប​បាំង​ចំពោះ​តែ​ពួក​អ្នក ដែល​កំពុង​វិនាស​ទេ

4 ជា​ពួក​អ្នក ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សំដែង​ពី​សិរី‌ល្អ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ

5 យើង​ខ្ញុំ​មិន​ប្រកាស​ប្រាប់​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ដែរ

6 ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​ព្រះ‌បន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរី‌ល្អ​របស់​ព្រះ ដែល​នៅ​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ។

7 យើង​មាន​ទ្រព្យ‌សម្បត្តិ​នេះនៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ‌ឫទ្ធិ​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ