២ កូរិនថូស 4:14-18 KHOV

14 ដោយ​ដឹង​ថា ព្រះ‌អង្គ ដែល​ប្រោស​ព្រះ‌អម្ចាស់​យេស៊ូវ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌យេស៊ូវ ហើយ​នឹង​នាំ​យើង​ខ្ញុំ​ទៅ​នៅ​ចំពោះ​ទ្រង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ

15 ពី​ព្រោះ​គ្រប់​ទាំង​អស់​សំរាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌គុណ ដែល​ចំរើន​ឡើង ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​អរ​ព្រះ‌គុណ​ចំរើន​ជា​បរិបូរ​ឡើង ដល់​សិរី‌ល្អ​នៃ​ព្រះ​លើស​ទៅ​ទៀត។

16 ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក‌រលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុងកំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ

17 ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី‌ល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប‌ជានិច្ច​វិញ

18 ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិត‌ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​វិញ។