4 ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់ ពីព្រោះយើងមិនចង់ដោះសំលៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់វិញ ដើម្បីឲ្យជីវិតបានលេបរបស់ ដែលតែងតែស្លាប់ ឲ្យបាត់ទៅនោះ
5 រីឯអ្នកដែលបានបង្កើតយើងខ្ញុំសំរាប់ការនោះឯង ជាព្រះដែលទ្រង់ក៏ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងខ្ញុំដែរ។
6 ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ជាដរាប ហើយដឹងថា ដែលយើងខ្ញុំនៅក្នុងរូបកាយនេះ នោះយើងខ្ញុំនៅឃ្លាតពីព្រះអម្ចាស់
7 ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ
8 ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ ហើយក៏សុខចិត្តស៊ូចេញពីរូបកាយនេះ ទៅនៅជាមួយនឹងព្រះអម្ចាស់ជាជាង
9 ហេតុនោះបានជាយើងខ្ញុំសង្វាត ឲ្យបានគាប់ដល់ព្រះហឫទ័យទ្រង់ ទោះនៅក្នុងរូបកាយ ឬឃ្លាតពីរូបកាយក្តី
10 ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី។