1 ដូច្នេះ ពួកស្ងួនភ្ងាអើយ ដែលមានសេចក្ដីសន្យាទាំងនេះ នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ។
2 ចូរទទួលយើងខ្ញុំ យើងខ្ញុំមិនបានធ្វើខុសនឹងអ្នកណា ក៏មិនបានបង្ខូចអ្នកណា ឬបំបាត់អ្នកណាសោះឡើយ
3 ខ្ញុំនិយាយដូច្នេះ មិនមែនចង់ប្រកាន់ទោសដល់អ្នកណាទេ ដ្បិតខ្ញុំបាននិយាយអំពីមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តយើងខ្ញុំ ឲ្យបានស្លាប់ឬរស់ជាមួយគ្នា
4 ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំងដែរ ខ្ញុំមានចិត្តពេញដោយសេចក្ដីក្សេមក្សាន្ត ខ្ញុំមានសេចក្ដីអំណរលើសលប់ ពីគ្រប់ទាំងសេចក្ដីវេទនារបស់យើងខ្ញុំ