11 ដ្បិតមើល សេចក្ដីនេះឯង គឺដែលអ្នករាល់គ្នាមានសេចក្ដីព្រួយដ៏គាប់ដល់ព្រះហឫទ័យនៃព្រះ នោះបានបង្កើតឲ្យអ្នករាល់គ្នាមានសេចក្ដីសង្វាត សេចក្ដីដោះសា សេចក្ដីគ្នាន់ក្នាញ់ សេចក្ដីភ័យខ្លាច សេចក្ដីនឹករឭក សេចក្ដីឧស្សាហ៍ និងសេចក្ដីសងសឹកជាខ្លាំងទាំងម៉្លេះ អ្នករាល់គ្នាបានសំដែងយ៉ាងច្បាស់ថា ខ្លួនបរិសុទ្ធក្នុងដំណើរនេះគ្រប់ជំពូក។
12 ដូច្នេះ ដែលខ្ញុំបានធ្វើសំបុត្រនេះ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនដោយព្រោះតែអ្នកដែលធ្វើខុស ឬដោយព្រោះអ្នកដែលត្រូវគេធ្វើខុសនោះទេ គឺដើម្បីនឹងសំដែង ឲ្យឃើញសេចក្ដីសង្វាតរបស់អ្នករាល់គ្នា ដល់យើងខ្ញុំ នៅចំពោះព្រះទេតើ
13 ហេតុនោះបានជាយើងខ្ញុំបានសេចក្ដីក្សាន្តចិត្ត ដោយសារសេចក្ដីកំសាន្តរបស់អ្នករាល់គ្នា ក៏មានសេចក្ដីអំណរលើសទៅទៀត ដោយឃើញសេចក្ដីអំណររបស់ទីតុស ដ្បិតអ្នករាល់គ្នាបានលំហើយចិត្តគាត់
14 ពីព្រោះបើសិនជាខ្ញុំបានអួតនឹងគាត់ ពីដំណើរអ្នករាល់គ្នាយ៉ាងណាខ្លះ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្ដីដែលយើងខ្ញុំបានអួតនឹងទីតុស ពីអ្នករាល់គ្នា នោះឃើញថាពិតមែន ដូចជាសេចក្ដីទាំងប៉ុន្មាន ដែលយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាក៏ពិតដែរ
15 ហើយគាត់មានចិត្តស្រឡាញ់ដល់អ្នករាល់គ្នាលើសទៅទៀត ដោយនឹកឃើញពីអ្នករាល់គ្នាចុះចូលតាម ហើយដែលទទួលគាត់ដោយភ័យខ្លាច ហើយញាប់ញ័រ
16 ខ្ញុំត្រេកអរណាស់ ពីព្រោះខ្ញុំទុកចិត្តនឹងអ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់។