14 ដើម្បីកាលណាគេមានបរិបូរ នោះនឹងបានបំពេញការ ដែលអ្នករាល់គ្នាខ្វះខាតវិញ ប្រយោជន៍ឲ្យបានស្មើគ្នាឡើង
15 ដូចជាសេចក្ដីដែលចែងទុកមកថា «អ្នកណាដែលរើសបានច្រើន នោះគ្មានសល់ឡើយ ឯអ្នកដែលរើសបានតិច នោះមិនបានខ្វះទេ»។
16 អរព្រះគុណដល់ព្រះ ដែលទ្រង់បានបណ្តាលចិត្តទីតុស ឲ្យមានសេចក្ដីឧស្សាហ៍នោះ ដល់អ្នករាល់គ្នាដែរ
17 គាត់បានទទួលសេចក្ដីទូន្មាននោះ តែដោយព្រោះគាត់មានសេចក្ដីឧស្សាហ៍លើសទៅទៀត បានជាគាត់មកឯអ្នករាល់គ្នា តាមបំណងចិត្តគាត់វិញ
18 ហើយយើងខ្ញុំបានចាត់បងប្អូនម្នាក់ ឲ្យមកជាមួយដែរ អ្នកនោះក៏មានល្បីឈ្មោះក្នុងដំណឹងល្អ នៅគ្រប់ទាំងពួកជំនុំ
19 មិនតែប៉ុណ្ណោះ ពួកជំនុំទាំងប៉ុន្មានក៏រើសអ្នកនោះ ឲ្យបានដើរដំណើរជាមួយនឹងយើងខ្ញុំ ក្នុងការធ្វើទាននេះដែរ ជាការដែលយើងខ្ញុំទទួលរ៉ាប់រង សំរាប់ជាសិរីល្អដល់ព្រះអម្ចាស់ ហើយដើម្បីនឹងសំដែងសេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នា
20 ព្រមទាំងខំចៀសវាង មិនឲ្យគេបន្ទោសយើងខ្ញុំ ពីដំណើរទានដ៏បរិបូរនេះ ដែលយើងខ្ញុំទទួលរ៉ាប់រងឡើយ