២ កូរិនថូស 8:20-24 KHOV

20 ព្រម​ទាំង​ខំ​ចៀស​វាង មិន​ឲ្យ​គេ​បន្ទោស​យើង​ខ្ញុំ ពី​ដំណើរ​ទាន​ដ៏​បរិបូរ​នេះ ដែល​យើង​ខ្ញុំ​ទទួល​រ៉ាប់រង​ឡើយ

21 ដ្បិត​យើង​ខ្ញុំ​ខំ​ធ្វើ​ការ​ល្អ មិន​មែន​នៅ​ចំពោះ​ព្រះ‌អម្ចាស់​តែ​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​លោក​ដែរ

22 យើង​ខ្ញុំ​ក៏​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​ទៅ​ជា​មួយ​នឹង​គេ ជា​អ្នក​ដែល​យើង​ខ្ញុំ​បាន​ល​មើល​ជា​ញឹក‌ញយ ហើយ​ក៏​ឃើញ​ថា មាន​សេចក្ដី​ឧស្សាហ៍​ក្នុង​ការ​ជា​ច្រើន ហើយ​ឥឡូវ​នេះ គាត់​មាន​ចិត្ត​ឧស្សាហ៍​លើស​ទៅ​ទៀត ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង

23 រីឯ​ទីតុស គាត់​ជា​គូ‌កន​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ នៅ​ចំពោះ​អ្នក​រាល់​គ្នា ឯ​ពួក​បង​ប្អូន​យើង​ខ្ញុំ​ឯ​ទៀត​នោះ គេ​ជា​ពួក​អ្នក​ដែល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ចាត់​ឲ្យ​ធ្វើ​ការ ហើយ​ជា​សិរី‌ល្អ​នៃ​ព្រះ‌គ្រីស្ទ

24 ដូច្នេះ ចូរ​សំដែង​ភស្តុ‌តាង​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ហើយ​ពី​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​អួត​ពី​អ្នក​រាល់​គ្នា​ចុះ ឲ្យ​អ្នក​ទាំង​នោះ​បាន​ឃើញ ព្រម​ទាំង​នៅ​មុខ​ពួក​ជំនុំ​ទាំង​អស់​ផង។