២ កូរិនថូស 9:1-7 KHOV

1 ឯ​ត្រង់​ការ​ជំនួយ​ជួយ​ដល់​ពួក​បរិសុទ្ធ នោះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា​ទេ

2 ដ្បិត​ខ្ញុំ​ស្គាល់​សេចក្ដី​ប្រុង​ប្រៀប​របស់​អ្នក​រាល់​គ្នា​ហើយ ក៏​បាន​អួត​ដល់​ពួក​ស្រុក​ម៉ាសេដូន ពី​អ្នក​រាល់​គ្នា​ខាង​ឯ​ដំណើរ​នោះ​ដែរ​ថា ពួក​ស្រុក​អាខៃ​បាន​ប្រុង​ប្រៀប​ជា​ស្រេច តាំង​តែ​ពី​ឆ្នាំ​មុន​មក ហើយ​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់​គ្នា​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន

3 ខ្ញុំ​ក៏​បាន​ចាត់​ពួក​បង​ប្អូន​នោះ​មក ក្រែង​សេចក្ដី​អំនួត​ដែល​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នោះ បាន​ទៅ​ជា​ឥត​ប្រយោជន៍​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រៀប‌ចំ​ជា​ស្រេច ដូច​ជា​ខ្ញុំ​បាន​និយាយ​មក​ហើយ

4 ក្រែង​មាន​ពួក​ស្រុក​ម៉ាសេដូន​មក​ជា​មួយ​នឹង​ខ្ញុំ​វេលា​ណា មិន​ឃើញ​អ្នក​រាល់​គ្នា​បាន​រៀប‌ចំ​ទេ នោះ​មិន​ចាំ​ថា​តែ​អ្នក​រាល់​គ្នា​នឹង​ខ្មាស​ប៉ុណ្ណោះ គឺ​យើង​ខ្ញុំ​ក៏​នឹង​ខ្មាស​ពី​សេចក្ដី​អំនួត ដែល​យើង​ខ្ញុំ​អួត ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង

5 ដូច្នេះ ខ្ញុំ​បាន​រាប់​ថា គួរ​នឹង​ទូន្មាន​ពួក​បង​ប្អូន​នោះ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​នឹង​បំពេញ​គុណ​អ្នក​រាល់​គ្នា​នោះ ឲ្យ​បាន​ហើយ​ជា​មុន ដូច​ជា​បាន​ប្រាប់​តាំង​ពី​មុន​មក​ដែរ ប្រយោជន៍​ឲ្យ​បាន​រាប់​ជា​គុណ​នៃ​អ្នក​រាល់​គ្នា​ពិត មិន​មែន​ដូច​ជា​យើង​ខ្ញុំ​បោក​យក​ទេ។

6 ខ្ញុំ​ចង់​និយាយ​ដូច្នេះ គឺ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ

7 ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ