8 ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើង ខាងឯការល្អគ្រប់ជំពូក
9 ដូចសេចក្ដីដែលចែងទុកមកថា «ទ្រង់បានចែកសុសសាយ ទ្រង់បានប្រទានទៅពួកទ័លក្រ សេចក្ដីសុចរិតទ្រង់នៅជាប់អស់កល្បជានិច្ច»
10 រីឯព្រះដែលទ្រង់ផ្គត់ផ្គង់ពូជ សំរាប់អ្នកដែលព្រោះ និងអាហារសំរាប់បរិភោគផង នោះទ្រង់នឹងផ្គត់ផ្គង់ ហើយចំរើនពូជដែលអ្នករាល់គ្នាព្រោះនោះដែរ ព្រមទាំងចំរើនផលពីការសុចរិត របស់អ្នករាល់គ្នាផង
11 ដូច្នេះ អ្នករាល់គ្នានឹងបានចំរើនកាន់តែច្រើនឡើងគ្រប់ជំពូក សំរាប់ជាការសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតសេចក្ដីអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា
12 ពីព្រោះការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្ដីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន
13 ហើយដោយគេឃើញភស្តុតាងពីការជំនួយនេះ នោះគេសរសើរដំកើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសំដែងច្បាស់ថា ខ្លួនជាអ្នកចុះចូលតាមដំណឹងល្អនៃព្រះគ្រីស្ទពិត ហើយដោយព្រោះការសទ្ធាដែលអ្នករាល់គ្នាផ្ញើទៅគេ នឹងមនុស្សទាំងអស់ផង
14 គេក៏អធិស្ឋានឲ្យអ្នករាល់គ្នា ដោយស្រឡាញ់ជាខ្លាំង ដោយព្រោះព្រះគុណនៃព្រះដ៏លើសលប់ ដែលសណ្ឋិតលើអ្នករាល់គ្នា