25 រេហ៊ូម ហាសាបណា ម្អាសេយ៉ា
26 អ័ហ៊ីយ៉ា ហាណាន អ័ណាន
27 ម៉ាលូក ហារីម និងប្អាណា។
28 ឯពួកបណ្តាជនឯទៀត ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកនេធីនិម និងអស់អ្នកដែលបានញែកខ្លួនចេញ ពីពួកសាសន៍នៃស្រុកទាំងនោះ ចូលខាងក្រឹត្យវិន័យរបស់ព្រះវិញ ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីគេ គឺអស់អ្នកណាដែលមានចំណេះមានយោបល់
29 គេក៏កាន់ខ្ជាប់តាមបងប្អូន និងពួកអ្នកមានត្រកូលខ្ពស់ក្នុងពួកគេដែរ គេតាំងសេចក្តីផ្តាសាដល់ខ្លួន ដោយស្បថថា នឹងកាន់តាមក្រឹត្យវិន័យរបស់ព្រះ ដែលបានប្រទានមក ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ ហើយឲ្យរក្សា និងប្រព្រឹត្តតាមគ្រប់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងរាល់គ្នា ព្រមទាំងច្បាប់យុត្តិធម៌ និងបញ្ញត្តទ្រង់ផង
30 ហើយថាយើងមិនឲ្យកូនស្រីយើងទៅសាសន៍ទាំងប៉ុន្មានដែលនៅក្នុងស្រុក ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសយើងឡើយ
31 ហើយបើសាសន៍ដទៃ ដែលនៅក្នុងស្រុក គេយកទំនិញ ឬស្រូវអង្ករអ្វីមកលក់ នៅថ្ងៃឈប់សំរាក នោះយើងមិនព្រមទិញពីគេនៅថ្ងៃនោះ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយថាយើងរាល់គ្នានឹងផ្អាកទុកឆ្នាំទី៧ ព្រមទាំងលើកលែងទារបំណុលទាំងអស់ផង។