21 ខាងហ៊ីលគីយ៉ា មានហាសាបយ៉ា ហើយខាងយេដាយ៉ា មាននេថានេល។
22 ចំណែកពួកលេវី ក្នុងគ្រាអេលីយ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ នោះបានកត់ឈ្មោះពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ ព្រមទាំងពួកសង្ឃដែរ ដរាបដល់រាជ្យដារីយុស ជាស្តេចសាសន៍ពើស៊ី
23 ពួកកូនចៅលេវីនោះ ដែលជាកំពូលលើវង្សរបស់ឪពុកគេ បានកត់ទុកក្នុងសៀវភៅរបាក្សត្រហើយ ដរាបដល់គ្រាយ៉ូហាណានជាកូនអេលីយ៉ាស៊ីប
24 ឯពួកមេក្នុងពួកលេវី នោះគឺហាសាបយ៉ា សេរេប៊ីយ៉ា និងយេសួរ ជាកូនកាឌមាល ហើយមានពួកបងប្អូនគេឈរប្រទល់មុខនឹងគេ ដើម្បីនឹងសរសើរ ហើយអរព្រះគុណ ដោយពួក ទល់មុខគ្នា តាមបង្គាប់របស់ដាវីឌ ជាអ្នកសំណប់របស់ព្រះ
25 ឯម៉ាថានា បាកប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន និងអ័កគូប គេជាអ្នកឆ្មាំទ្វារ ដែលចាំយាមនៅឃ្លាំងត្រង់មាត់ទ្វារ
26 ពួកអ្នកទាំងនោះមាននៅក្នុងគ្រាយ៉ូយ៉ាគីម ជាកូនរបស់យេសួរ ដែលជាកូនយ៉ូសាដាក និងគ្រានេហេមា ជាចៅហ្វាយទីក្រុង ហើយនឹងគ្រាស្មៀនអែសរ៉ាដ៏ជាសង្ឃ។
27 នៅគ្រាដែលគេធ្វើពិធីឆ្លងកំផែងក្រុងយេរូសាឡិម នោះគេស្វែងរកពួកលេវី ពីគ្រប់កន្លែងរបស់គេ នាំមកឯក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យឆ្លងនោះដោយអំណរ ព្រមទាំងមានពាក្យអរព្រះគុណ និងការចំរៀងផ្សំ ដោយឈឹង ពិណ និងស៊ុងផង