នេហេមា 13:1-7 KHOV

1 នៅ​ថ្ងៃ​នោះ​ឯង គេ​បាន​អាន​មើល​ក្នុង​គម្ពីរ​លោក​ម៉ូសេ នៅ​ចំពោះ​បណ្តា‌ជន ហើយ​គេ​ប្រទះ​ឃើញ​សេចក្តី​ដែល​ចែង​ទុក​មក​ថា ពួក​សាសន៍​អាំម៉ូន និង​ពួក​សាសន៍​ម៉ូអាប់ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ

2 ដោយ​ព្រោះ​គេ​មិន​បាន​រាក់‌ទាក់​ទទួល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​នំបុ័ង និង​ទឹក​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្តាសា​ដល់​គេ​វិញ ប៉ុន្តែ​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បំផ្លាស់​សេចក្តី​បណ្តាសា​នោះ ឲ្យ​ទៅ​ជា​ពរ​វិញ

3 ដូច្នេះ កាល​គេ​បាន​ឮ​ក្រឹត្យ‌វិន័យ​នោះ​ហើយ គេ​ក៏​ញែក​ពួក​លាយ​ពូជ​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ទៅ។

4 រីឯ​កាល​មុន​ដំណើរ​នេះ អេលី‌យ៉ាស៊ីប​ដ៏​ជា​សង្ឃ​ដែល​បាន​តាំង​ឡើង ឲ្យ​ត្រួត​លើ​បន្ទប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា លោក​បាន​ភ្ជាប់​ញាតិ​នឹង​ថូប៊ីយ៉ា

5 ដូច្នេះ លោក​បាន​រៀប‌ចំ​បន្ទប់​ធំ​១ ទុក​សំរាប់​ថូប៊ីយ៉ា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​ដង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ដែល​គេ​យក​មក​ថ្វាយ តាម​បង្គាប់​សំរាប់​ពួក​លេវី ពួក​ចំរៀង និង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​ដង្វាយ​លើក​ចុះ​ឡើង សំរាប់​ពួក​សង្ឃ​ដែរ

6 តែ​នៅ​អស់​រវាង​វេលា​នោះ ខ្ញុំ​មិន​បាន​នៅ​ក្រុង​យេរូ‌សាឡិម​ទេ ដ្បិត​នៅ​ឆ្នាំ​ទី​៣២​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស ជា​ស្តេច​បាប៊ី‌ឡូន នោះ​ខ្ញុំ​បាន​វិល​ទៅ​ឯ​ស្តេច រួច​ក្រោយ​យូរ​បន្តិច​មក ខ្ញុំ​បាន​សូម​ច្បាប់​ស្តេច​ឲ្យ​បាន​មក​វិញ

7 កាល​ខ្ញុំ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ខ្ញុំ​ឃើញ​ការ​អាក្រក់ ដែល​អេលី‌យ៉ាស៊ីប​បាន​ធ្វើ ដោយ​រៀប‌ចំ​បន្ទប់​១​សំរាប់​ថូប៊ីយ៉ា នៅ​ក្នុង​ទី​លាន​ព្រះ‌វិហារ​នៃ​ព្រះ