8 បន្ទាប់ពីនោះ មានអ៊ូស៊ាល ជាកូនហារហាយ៉ា ជាពួកជាងទងបានជួសជុល ហើយបន្ទាប់នឹងគាត់ មានហាណានា ជាម្នាក់ក្នុងពួកលាយគ្រឿងក្រអូប គាត់បានជួសជុល គេធ្វើឲ្យក្រុងយេរូសាឡិមបានមាំមួនរហូតដល់កំផែងធំ
9 បន្ទាប់នឹងគេ មានរេផាយ៉ា ជាកូនហ៊ើរ ដែលជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គាត់បានជួសជុល
10 បន្ទាប់ពីគាត់មាន យេដាយ៉ា ជាកូនហារូម៉ាប គាត់ជួសជុលប្រទល់មុខនឹងផ្ទះគាត់ ហើយបន្ទាប់នឹងគាត់ នោះមានហាធូស ជាកូនហាសាបនា បានជួសជុល
11 ម៉ាលគា ជាកូនហារីម និងហាស៊ូប ជាកូនផាហាត-ម៉ូអាប់ គេបានជួសជុលមួយដុំទៀត ព្រមទាំងប៉មត្រង់គុកភ្លើង
12 បន្ទាប់ពីនោះ សាលូម ជាកូនរបស់ហាឡូហេស ជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គឺគាត់ និងពួកកូនស្រីរបស់គាត់បានជួសជុល។
13 ឯទ្វារច្រកភ្នំ គឺហានូន និងពួកស្រុកសាណូអាបានជួសជុល គេបានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង ក៏ធ្វើកំផែង១ពាន់ហត្ថ រហូតដល់ទ្វារសំរាមទៀត។
14 ឯទ្វារសំរាមនោះ គឺម៉ាលគា កូនរេកាប ជានាយដំរួតឃុំបេត-ហាកេរែមបានជួសជុល គាត់បានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង។