4 ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្តាប់ចុះ ដ្បិតគេមើលងាយយើងខ្ញុំណាស់ សូមទំលាក់សេចក្តីដំនៀលរបស់គេ ទៅលើក្បាលគេវិញ ហើយប្រគល់គេទៅឲ្យត្រូវរឹបជាន់ នៅក្នុងស្រុកដែលគេត្រូវដឹកនាំទៅជាឈ្លើយនោះ
5 សូមទ្រង់កុំគ្របបាំងសេចក្តីទុច្ចរិតរបស់គេ ឬលុបបាបគេ ពីចំពោះទ្រង់ចេញឡើយ ពីព្រោះគេបានបណ្តាលឲ្យមានសេចក្តីកំហឹង នៅចំពោះពួកអ្នកដែលធ្វើការ
6 ដូច្នោះ យើងខ្ញុំបានសង់កំផែងឡើង ដរាបដល់បានជាប់ជុំវិញត្រឹមកំពស់ពាក់កណ្តាលធម្មតា ដ្បិតពួកបណ្តាជនគេមានចិត្តឧស្សាហ៍។
7 កាលសានបាឡាត និងថូប៊ីយ៉ា ព្រមទាំងពួកអារ៉ាប់ និងពួកអាំម៉ូន ហើយពួកអាសដូឌបានឮថាការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចំរើនឡើង ហើយថាកន្លែងបាក់បែកបានចាប់តាំងបិតភ្ជិតទៅវិញ នោះគេក៏មានសេចក្តីក្រោធជាខ្លាំង
8 ហើយគេប្រឹក្សាព្រមគ្នានឹងមកច្បាំងនឹងក្រុងយេរូសាឡិម ឲ្យបង្កើតការច្របល់ឡើង
9 ហើយដោយព្រោះគេ បានជាយើងខ្ញុំអធិស្ឋាន ដល់ព្រះនៃយើងរាល់គ្នា ហើយតាំងពួកចាំយាម ឲ្យរវាំងទាំងយប់ទាំងថ្ងៃ
10 ឯពួកយូដាគេនិយាយថា កំឡាំងរបស់ពួកអ្នកលីសែងបានអន់ថយទៅហើយ សំរាមក៏មានយ៉ាងសន្ធឹក ដល់ម៉្លេះបានជាយើងនឹងសង់កំផែងឡើងវិញពុំបាន