7 កាលសានបាឡាត និងថូប៊ីយ៉ា ព្រមទាំងពួកអារ៉ាប់ និងពួកអាំម៉ូន ហើយពួកអាសដូឌបានឮថាការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចំរើនឡើង ហើយថាកន្លែងបាក់បែកបានចាប់តាំងបិតភ្ជិតទៅវិញ នោះគេក៏មានសេចក្តីក្រោធជាខ្លាំង
8 ហើយគេប្រឹក្សាព្រមគ្នានឹងមកច្បាំងនឹងក្រុងយេរូសាឡិម ឲ្យបង្កើតការច្របល់ឡើង
9 ហើយដោយព្រោះគេ បានជាយើងខ្ញុំអធិស្ឋាន ដល់ព្រះនៃយើងរាល់គ្នា ហើយតាំងពួកចាំយាម ឲ្យរវាំងទាំងយប់ទាំងថ្ងៃ
10 ឯពួកយូដាគេនិយាយថា កំឡាំងរបស់ពួកអ្នកលីសែងបានអន់ថយទៅហើយ សំរាមក៏មានយ៉ាងសន្ធឹក ដល់ម៉្លេះបានជាយើងនឹងសង់កំផែងឡើងវិញពុំបាន
11 មួយទៀត ពួកខ្មាំងសត្រូវរបស់យើង គេនិយាយថា យើងនឹងលោចូលទៅដល់កណ្តាលគេ រួចសំឡាប់គេបង់ ហើយបញ្ឈប់ការនោះ មុនដែលគេដឹងខ្លួន ឬឃើញអ្វីផង
12 ឯពួកសាសន៍យូដា ដែលមានទីលំនៅនៅជិតគេ នោះក៏មកពីគ្រប់ទីកន្លែងរបស់ខ្លួន ប្រាប់យើងរាល់គ្នាដល់ទាំង១០ដងថា គេនឹងសង្ឃកមកលើយើង
13 ដូច្នេះ ខ្ញុំក៏ដាក់ពួកបណ្តាជន ឲ្យកាន់ដាវលំពែង និងធ្នូរបស់គេ ឈរនៅត្រង់កន្លែងកំផែងទាបៗ ហើយនៅខាងលើផង តាមវង្សរបស់គេ