នេហេមា 6:13-19 KHOV

13 គេ​បាន​ជួល​គាត់​ប្រាថ្នា​ចង់​គំរាម ឲ្យ​ខ្ញុំ​ភ័យ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​តាម ហើយ​មាន​បាប​ដូច្នោះ ប្រយោជន៍​ឲ្យ​គេ​បាន​រឿង និង​បង្ខូច​ឈ្មោះ​ខ្ញុំ ហើយ​ត្មះ‌តិះដៀល​ដល់​ខ្ញុំ

14 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ថូប៊ីយ៉ា និង​សាន‌បា‌ឡាត តាម​ការ​ដែល​គេ​ធ្វើ​ទាំង​នេះ ហើយ​ពី​នាង​ណូអាឌា ជា​ហោរា និង​ពួក​ហោរា​ឯ​ទៀត ដែល​ចង់​ឲ្យ​ទូល‌បង្គំ​កើត​មាន​សេចក្តី​ភ័យ​ខ្លាច​ផង។

15 ដូច្នេះ នៅ​ថ្ងៃ​២៥​ខែ​ភទ្រ‌បទ នោះ​កំផែង​បាន​ធ្វើ​រួច​ជា​ស្រេច គឺ​ក្នុង​រវាង​៥២​ថ្ងៃ

16 កាល​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮ នោះ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ភ្នែក​ខ្លួន​គេ ដោយ​យល់​ឃើញ​ថា ការ​នោះ​កើត​ឡើង​អំពី​ព្រះ​នៃ​យើង​ទេ

17 ក្នុង​រវាង​នោះ ពួក​អ្នក​ធំ​ក្នុង​សាសន៍​យូដា គេ​ក៏​ផ្ញើ​សំបុត្រ​ជា​ច្រើន​ច្បាប់​ទៅ​ថូប៊ីយ៉ា ហើយ​មាន​សំបុត្រ​របស់​ថូប៊ីយ៉ា​មក​ដល់​គេ​វិញ​ដែរ

18 ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា បាន​ស្បថ​នឹង​គាត់ ដោយ​ព្រោះ​គាត់​ជា​កូន​ប្រសារ​របស់​សេកានា ជា​កូន​អើរ៉ាស មួយ​ទៀត​យ៉ូហា‌ណាន ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូឡាម ជា​កូន​បេរេគា ធ្វើ​ជា​ប្រពន្ធ

19 គេ​ក៏​និយាយ​ពី​ការ​ល្អ​របស់​គាត់ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក៏​នាំ​យក​ពាក្យ​ខ្ញុំ​ទៅ​ប្រាប់​គាត់​ដែរ គឺ​ថូប៊ីយ៉ា​នេះ​ហើយ ដែល​ផ្ញើ​សំបុត្រ​មក​គំរាម ឲ្យ​ខ្ញុំ​ភ័យ។