58 កូនចៅយ្អាឡា កូនចៅដាកុន កូនចៅគីដេល
59 កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម និងកូនចៅអាំម៉ូន
60 ឯពួកនេធីនិម និងកូនចៅរបស់ពួកអ្នកបំរើសាឡូម៉ូន ទាំងអស់រួមគ្នា មាន៣៩២នាក់។
61 ឯពួកអ្នកដែលចេញពីក្រុងធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន និងអ៊ីមមើរ តែពុំអាចនឹងបង្ហាញពីពង្សាវតារ ឬចំនួនវង្សរបស់ខ្លួន ថាជាពូជអ៊ីស្រាអែល ឬមិនមែន
62 នោះគឺពួកកូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា និងកូនចៅនេកូដា ទាំងអស់មាន៦៤២នាក់
63 ហើយខាងពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាគូស កូនចៅបារស៊ីឡាយ ជាអ្នកដែលបានយកពួកកូនស្រីរបស់បារស៊ីឡាយ នៅស្រុកកាឡាត ធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ
64 អ្នកទាំងនោះបានរកពង្សាវតារជាតិរបស់ខ្លួនមិនឃើញសោះ ហេតុនោះគេត្រូវបណ្តេញចេញពីការងារជាសង្ឃ ទុកដូចជាមានសៅហ្មង