បរិទេវ 4:16-22 KHOV

16 សេចក្តី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា បាន​កំចាត់‌កំចាយ​គេ​ទៅ ទ្រង់​មិន​ព្រម​ទត​មើល​គេ​ទៀត​ទេ គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​សង្ឃ ក៏​មិន​បាន​រាប់​អាន​ពួក​ចាស់‌ទុំ​ដែរ។

17 ភ្នែក​យើង​រាល់​គ្នា​ស្រវាំង​ទៅ ដោយ​ចាំ​មើល​ឲ្យ​បាន​ជំនួយ ដែល​ឥត​ប្រយោជន៍​មក​ជួយ​យើង ការ​ដែល​យើង​បាន​រង់‌ចាំ​នោះ គឺ​យើង​ចាំ​មើល​ផ្លូវ​សាសន៍១ ដែល​ជួយ​សង្គ្រោះ​មិន​បាន

18 គេ​ដេញ​តាម​ជំហាន​យើង​ដល់​ម៉្លេះ​បាន​ជា​យើង​ចេញ​ទៅ​ឯ​ផ្លូវ​មិន​បាន ឯ​ចុង​បំផុត​របស់​យើង​កាន់​តែ​ជិត​ដល់ កំណត់​យើង​ក៏​សំរេច ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ

19 ពួក​អ្នក​ដែល​ដេញ​តាម​យើង គេ​រហ័ស​ជាង​ឥន្ទ្រី​នៅ​លើ​អាកាស គេ​បាន​ដេញ​យើង​ឲ្យ​ទៅ​លើ​ភ្នំ ក៏​លប​ចាំ​យើង​នៅ​ទី​រហោ‌ស្ថាន

20 ព្រះ‌អម្ចាស់​ជីវិត​របស់​យើង គឺ​ជា​ស្តេច​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​ត្រូវ​គេ​ចាប់​ក្នុង​អង្គប់​របស់​គេ គឺ​ពី​ទ្រង់​ហើយ ដែល​យើង​បាន​ថា យើង​រាល់​គ្នា​នឹង​ជ្រក​ក្រោម​ម្លប់​របស់​ទ្រង់ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ។

21 ឱ​កូន​ស្រី​នៃ​ស្រុក​អេដំម ជា​អ្នក​ដែល​អាស្រ័យ​នៅ​ស្រុក​អ៊ូស​អើយ ចូរ​មាន​ចិត្ត​រីក‌រាយ ហើយ​សប្បាយ​ឡើង ពែង​នេះ​នឹង​ឆ្លង​ដល់​នាង​ដែរ នាង​នឹង​ស្រវឹង ហើយ​នឹង​សំរាត​ខ្លួន

22 ឲ្យ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ទោស​នៃ​អំពើ​ទុច្ចរិត​របស់​នាង​បាន​គ្រប់​ចំនួន​ហើយ ទ្រង់​នឹង​មិន​ឲ្យ​នាង​ទៅ​ជា​ឈ្លើយ​ទៀត​ឡើយ ឱ​កូន​ស្រី​ស្រុក​អេដំម​អើយ ទ្រង់​នឹង​ធ្វើ​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​នាង ទ្រង់​នឹង​បើក​អំពើ​បាប​របស់​នាង​ឲ្យ​ឃើញ​ច្បាស់។