បរិទេវ 5:18-22 KHOV

18 គឺ​ដោយ​ព្រោះ​តែ​ភ្នំ​ស៊ីយ៉ូន​ត្រូវ​ចោល​ស្ងាត់​នៅ ហើយ​មាន​តែ​ឆ្កែ​ចចក​ដើរ​នៅ​លើ​ប៉ុណ្ណោះ

19 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​គង់​នៅ​អស់‌កល្ប‌ជានិច្ច រាជ្យ​ទ្រង់​ក៏​ស្ថិត‌ស្ថេរ​នៅ​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​រៀង​ទៅ

20 ហេតុ​អ្វី​បាន​ជា​ទ្រង់​ភ្លេច​យើង​ខ្ញុំ​ជា​រៀង‌រាប​ដរាប ហើយ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​យូរ‌អង្វែង​ដូច្នេះ

21 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បំបែរ​យើង​ខ្ញុំ​ឲ្យ​វិល​មក​ឯ​ទ្រង់​វិញ នោះ​យើង​ខ្ញុំ​នឹង​បាន​បែរ​មក​ហើយ សូម​កែ​ជីវិត​របស់​យើង​ខ្ញុំ​ឡើង​វិញ ដូច​ជា​កាល​ពី​ដើម

22 តើ​ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ជា​ដាច់​ខាត​ឬ ទ្រង់​មាន​សេចក្តី​ខ្ញាល់​ក្តៅ​នឹង​យើង​ខ្ញុំ​យ៉ាង​ខ្លាំង​ហើយ។:៚