បរិទេវ 5:4-10 KHOV

4 យើង​ខ្ញុំ​ផឹក​ទឹក​របស់​ខ្លួន ដោយ​បង់​ប្រាក់ ឯ​ឱស​របស់​យើង​ខ្ញុំ គេ​ក៏​លក់​ដល់​យើង​ខ្ញុំ​ដែរ

5 ពួក​អ្នក​ដែល​ដេញ​តាម គេ​ជិះ​ក​យើង​ខ្ញុំ យើង​ខ្ញុំ​ក៏​អស់​កំឡាំង​ឥត​មាន​ពេល​សំរាក​ឡើយ

6 យើង​ខ្ញុំ​បាន​ហុច​ដៃ​ទៅ​ឯ​ពួក​សាសន៍​អេស៊ីព្ទ និង​ពួក​សាសន៍​អាស‌ស៊ើរ​ផង ដើម្បី​ឲ្យ​បាន​អាហារ​បរិភោគ

7 ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ​ក៏​វិនាស​អស់​ទៅ ឯ​យើង​ខ្ញុំ​ក៏​បាន​ត្រូវ​រង​អំពើ​ទុច្ចរិត​របស់​គាត់​ដែរ

8 មាន​ពួក​អ្នក​បំរើ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​ខ្ញុំ ឥត​មាន​អ្នក​ណា​នឹង​ដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ឡើយ

9 យើង​ខ្ញុំ​បាន​អាហារ​មក ដោយ​ប្រថុយ​ជីវិត​ចំពោះ​ដាវ​នៅ​ទី​រហោ‌ស្ថាន

10 ស្បែក​យើង​ខ្ញុំ​ក្តៅ​ដូច​ជា​ជើង‌ក្រាន ដោយ​ព្រោះ​កំដៅ​នៃ​ការ​អត់‌ឃ្លាន