១ ពង្សាវតារក្សត្រ 1:46-52 KHOV

46 ឯ​សាឡូ‌ម៉ូន​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ​ហើយ

47 មួយ​ទៀត ពួក​លោក ជា​ជំនិត​ស្តេច បាន​មក​ចំរើន​ពរ​ដល់​ស្តេច​ដាវីឌ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​ឲ្យ​ព្រះ​នៃ​ទ្រង់​ដំកើង​ព្រះ‌នាម​សាឡូ‌ម៉ូន ឲ្យ​វិសេស​ជាង​ព្រះ‌នាម​ទ្រង់ ហើយ​តាំង​រាជ្យ​សាឡូ‌ម៉ូន ឲ្យ​ធំ​លើស​ជាង​រាជ្យ​របស់​ទ្រង់​ទៅ​ទៀត ឯ​ស្តេច ទ្រង់​ក៏​ឱន​កាយ​នៅ​លើ​ព្រះ​បន្ទំ

48 ហើយ​មាន​ព្រះ‌បន្ទូល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្ក​នៃ​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ ឲ្យ​ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ផង។

49 ឯ​ពួក​ភ្ញៀវ​របស់​អ័ដូ‌នីយ៉ា គេ​មាន​សេចក្តី​តក់‌ស្លុត​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង​ចេញ​ទៅ​តាម​ផ្លូវ​គេ​រៀង​ខ្លួន​ទៅ

50 អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូ‌ម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា

51 មាន​គេ​ទៅ​ទូល​សាឡូ‌ម៉ូន​ថា មើល អ័ដូ‌នីយ៉ា​ខ្លាច​ដល់​ទ្រង់ ក៏​បាន​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា ដោយ​ពាក្យ​ថា សូម​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​ស្បថ​នឹង​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​មិន​សំឡាប់​ទូល‌បង្គំ​ជា​ខ្ញុំ​ដោយ​ដាវ​ឡើយ

52 នោះ​សាឡូ‌ម៉ូន​មាន​ព្រះ‌បន្ទូល​ថា បើ​វា​នឹង​សំដែង​ខ្លួន​ថា​ជា​មនុស្ស​គួរ​គប្បី នោះ​សូម្បី​សក់​ក្បាល​១​សរសៃ​របស់​វា ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​បើ‌សិន​ជា​ប្រទះ​ឃើញ​មាន​សេចក្តី​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់​វិញ