48 ហើយមានព្រះបន្ទូលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានប្រទានឲ្យមានម្នាក់អង្គុយលើបល្ល័ង្កនៃទូលបង្គំនៅថ្ងៃនេះ ឲ្យភ្នែកទូលបង្គំបានឃើញផង។
49 ឯពួកភ្ញៀវរបស់អ័ដូនីយ៉ា គេមានសេចក្តីតក់ស្លុតទាំងអស់គ្នា ក៏ក្រោកឡើងចេញទៅតាមផ្លូវគេរៀងខ្លួនទៅ
50 អ័ដូនីយ៉ាក៏ភ័យខ្លាច ដោយព្រោះសាឡូម៉ូនដែរ ទ្រង់ក្រោកឡើងទៅចាប់កាន់ស្នែងអាសនា
51 មានគេទៅទូលសាឡូម៉ូនថា មើល អ័ដូនីយ៉ាខ្លាចដល់ទ្រង់ ក៏បានទៅចាប់កាន់ស្នែងអាសនា ដោយពាក្យថា សូមឲ្យស្តេចសាឡូម៉ូនស្បថនឹងទូលបង្គំនៅថ្ងៃនេះថា ទ្រង់មិនសំឡាប់ទូលបង្គំជាខ្ញុំដោយដាវឡើយ
52 នោះសាឡូម៉ូនមានព្រះបន្ទូលថា បើវានឹងសំដែងខ្លួនថាជាមនុស្សគួរគប្បី នោះសូម្បីសក់ក្បាល១សរសៃរបស់វា ក៏មិនត្រូវធ្លាក់ចុះដល់ដីផង តែបើសិនជាប្រទះឃើញមានសេចក្តីទុច្ចរិតអ្វី នោះនឹងត្រូវស្លាប់វិញ
53 ដូច្នេះ ស្តេចសាឡូម៉ូនក៏ចាត់គេឲ្យទៅនាំចុះពីអាសនាមក នោះអ័ដូនីយ៉ាក៏មកក្រាបថ្វាយបង្គំដល់ស្តេចសាឡូម៉ូន រួចទ្រង់មានព្រះបន្ទូលថា ចូរទៅផ្ទះទៅ។