1 កាលមហាក្សត្រីស្រុកសេបាបានឮពីកិត្តិនាមរបស់សាឡូម៉ូនខាងព្រះនាមព្រះយេហូវ៉ា នោះព្រះនាងក៏យាងមកល្បងសួរទ្រង់ ដោយប្រស្នាដ៏ជ្រៅ
2 ព្រះនាងយាងមកដល់ក្រុងយេរូសាឡិម មានមនុស្សដង្ហែមកយ៉ាងសន្ធឹក ក៏មានសត្វអូដ្ឋជាច្រើនផ្ទុកដោយគ្រឿងក្រអូប និងមាសជាច្រើនណាស់ ហើយត្បូងមានដំឡៃផង លុះកាលព្រះនាងបានចូលមកគាល់សាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្តីដែលមាននៅក្នុងព្រះទ័យ
3 ឯសាឡូម៉ូន ទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់ទាំងសេចក្តីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំងដល់ស្តេច ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ
4 កាលមហាក្សត្រីស្រុកសេបា បានឃើញប្រាជ្ញារបស់សាឡូម៉ូនទាំងប៉ុន្មាន និងដំណាក់ដែលទ្រង់ធ្វើ