33 ពីព្រោះគេបានបោះបង់ចោលអញ ហើយបានក្រាបថ្វាយបង្គំដល់ព្រះអាសថារ៉ូត ជាព្រះនៃសាសន៍ស៊ីដូន និងកេម៉ូស ជាព្រះនៃសាសន៍ម៉ូអាប់ ហើយមីលកូម ជាព្រះនៃពួកកូនចៅអាំម៉ូនវិញ គេមិនបានដើរតាមផ្លូវអញ ដើម្បីនឹងប្រព្រឹត្តសេចក្តីដែលទៀងត្រង់នៅភ្នែកអញ ហើយកាន់តាមបញ្ញត្ត និងសេចក្តីយុត្តិធម៌របស់អញ ដូចជាដាវីឌ ជាបិតាទ្រង់ទេ