១ ពង្សាវតារក្សត្រ 15:23-29 KHOV

23 រីឯ​ដំណើរ​ឯ​ទៀត ពី​អេសា និង​អំណាច​របស់​ទ្រង់ ហើយ​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង​ទាំង​អស់​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ តែ​កាល​ស្តេច​ទ្រង់​ព្រះ‌ជរា​ហើយ នោះ​ក៏​កើត​ព្រះ‌រោគ​ឡើង​ត្រង់​ព្រះ‌បាទ

24 អេសា ទ្រង់​ក៏​ផ្ទំ​លក់​ទៅ​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់ នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ជា​អយ្យកោ រួច​យ៉ូសា‌ផាត ជា​ព្រះ‌រាជ‌បុត្រា​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

25 លុះ​ដល់​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​ណាដាប ជា​ព្រះ‌រាជ‌បុត្រា​យេរ៉ូ‌បោម ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​គ្រង​រាជ្យ​នៅ​ស្រុក​អ៊ីស្រា‌អែល​បាន​២​ឆ្នាំ

26 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ប្រតិ‌បត្តិ​តាម​ផ្លូវ និង​តាម​អំពើ​បាប​របស់​ព្រះ‌បិតា ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ

27 រួច​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ក្នុង​ពូជ​អំបូរ​អ៊ីសាខារ ក៏​ក្បត់​ទ្រង់ ហើយ​ប្រហារ​សំឡាប់​ទ្រង់​នៅ​ត្រង់​គីប‌ថោន ជា​ទី​ក្រុង​របស់​ពួក​ភីលីស្ទីន​ទៅ ដ្បិត​នៅ​គ្រា​នោះ ណាដាប និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​កំពុង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​គីប‌ថោន

28 គឺ​នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ដែល​ប្អាសា​បាន​ធ្វើ​គុត​ណាដាប រួច​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់

29 លុះ​បាន​តាំង​ឡើង​ជា​ស្តេច​ហើយ នោះ​ទ្រង់​ក៏​ប្រហារ​ជីវិត​នៃ​ពួក​វង្សា​របស់​យេរ៉ូ‌បោម​ទាំង​អស់​បង់ ឥត​មាន​ទុក​ឲ្យ​ពូជ‌ពង្ស​យេរ៉ូ‌បោម​ណា​មួយ មាន​ដង្ហើម​នៅ​រស់​ទៀត​ឡើយ រហូត​ដល់​បាន​ធ្វើ​ឲ្យ​វិនាស​អស់​រលីង​ទៅ តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​អ័ហ៊ីយ៉ា ជា​អ្នក​បំរើ​ទ្រង់ ដែល​នៅ​ក្រុង​ស៊ីឡូរ