31 ទ្រង់ក៏យកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូន ធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលផង ទុកដូចជាការ ដែលទ្រង់ប្រព្រឹត្ត តាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតនោះ ជាការយ៉ាងស្រាលវិញ
32 ទ្រង់ក៏ស្អាងអាសនាមួយ ថ្វាយព្រះបាល នៅក្នុងវិហារព្រះបាលដែលទ្រង់បានស្អាងនៅក្រុងសាម៉ារី
33 អ័ហាប់ទ្រង់ធ្វើរូបព្រះ ហើយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងស្តេចដែលនៅមុនទ្រង់ទៅទៀត ជាការដែលបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្តីក្រោធ
34 នៅក្នុងរាជ្យទ្រង់ នោះហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូរឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារយ៉ូស្វេជាកូននុន។