១ ពង្សាវតារក្សត្រ 17:6-12 KHOV

6 ហើយ​រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​មក​ជូន​លោក លោក​ក៏​ផឹក​ទឹក​ពី​ជ្រោះ​នោះ។

7 លុះ​កន្លង​យូរ​បន្តិច​មក ទឹក​ជ្រោះ​ក៏​រីង​ទៅ ពី​ព្រោះ​មិន​មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​សោះ។

8 នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​បង្គាប់​លោក​ថា

9 ចូរ​ក្រោក​ឡើង ទៅ​ឯ​សារិបតា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន​អាស្រ័យ​នៅ​ទី​នោះ​វិញ​ចុះ អញ​បាន​បង្គាប់​ស្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ ឲ្យ​ចិញ្ចឹម​ឯង

10 ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​សារិបតា កាល​បាន​ទៅ​ដល់​មាត់​ទ្វារ​ក្រុង​ហើយ នោះ​ឃើញ​មាន​ស្រី​មេម៉ាយ​ម្នាក់ កំពុង​តែ​រើស​រំកាច់​ឈើ លោក​ក៏​ហៅ​នាង​ថា សូម​យក​ទឹក​ក្នុង​ផ្តិល​មក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច

11 កាល​នាង​កំពុង​តែ​ទៅ​យក​ទឹក នោះ​លោក​ស្រែក​ផ្តាំ​ថា សូម​យក​នំបុ័ង​បន្តិច​មក​ឲ្យ​ខ្ញុំ​ផង

12 តែ​នាង​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ខ្ញុំ​គ្មាន​១​ដុំ​ឡើយ មាន​តែ​ម្សៅ​១​ក្តាប់​នៅ​ក្នុង​ខាប់ និង​ប្រេង​បន្តិច​បន្តួច​នៅ​ដប​ប៉ុណ្ណោះ មើល​នែ ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឈើ​២​នេះ ដើម្បី​ចូល​ទៅ​ចំអិន​សំរាប់​ខ្ញុំ និង​កូន យើង​នឹង​បរិភោគ​តែ​ប៉ុណ្ណោះ រួច​ស្លាប់​ទៅ