១ ពង្សាវតារក្សត្រ 2:13-19 KHOV

13 គ្រា​១​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត ចូល​មក​គាល់​បាត‌សេបា ជា​មាតា​សាឡូ‌ម៉ូន ព្រះ‌នាង​សួរ​ថា ឯង​មក​នេះ​ដោយ​មេត្រី​ឬ​អី ទ្រង់​ទូល​ឆ្លើយ​ថា ដោយ​មេត្រី​ទេ

14 រួច​ទ្រង់​ទូល​ទៀត​ថា ទូល‌បង្គំ​មាន​ការ​ចង់​ទូល​នឹង​ព្រះ‌នាង​បន្តិច ព្រះ‌នាង​ក៏​ប្រាប់​ថា ចូរ​និយាយ​មក​ចុះ

15 នោះ​ទ្រង់​ទូល​ថា ព្រះ‌នាង​ជ្រាប​ហើយ ថា​រាជ្យ​នេះ​ជា​របស់​ផង​ទូល‌បង្គំ ហើយ​ថា សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មើល​ចំ​ទូល‌បង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ​រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ផង​ប្អូន​ទូល‌បង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ

16 ឥឡូវ​នេះ ទូល‌បង្គំ​សូម​តែ​សេចក្តី​១​ចំពោះ​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ ព្រះ‌នាង​ឆ្លើយ​តប​ថា ចូរ​ពោល​ឲ្យ​អស់​សេចក្តី​ទៅ​ចុះ

17 ដូច្នេះ ទ្រង់​ទូល​ថា ទូល‌បង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ស្តេច​សាឡូ‌ម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ទូល‌បង្គំ

18 បាត‌សេបា​ទទួល​ថា​អើ អញ​នឹង​ទូល​ដល់​ស្តេច​ឲ្យ​ឯង។

19 ដូច្នេះ បាត‌សេបា​ក៏​ចូល​ទៅ​គាល់​ស្តេច​សាឡូ‌ម៉ូន ដើម្បី​ទូល​ទ្រង់​ឲ្យ​អ័ដូ‌នីយ៉ា ឯ​ស្តេច​ទ្រង់​ក្រោក​ឡើង​ទទួល ក៏​ឱន​ព្រះ‌អង្គ​គោរព រួច​គង់​លើ​បល្ល័ង្ក​ទ្រង់​វិញ ហើយ​បង្គាប់​ឲ្យ​គេ​យក​បល្ល័ង្ក​១​មក​ដាក់​ថ្វាយ​មាតា​ទ្រង់ ព្រះ‌នាង​ក៏​គង់​ខាង​ស្តាំ​ទ្រង់ ទូល​ថា