១ ពង្សាវតារក្សត្រ 3:11-17 KHOV

11 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដោយ​ព្រោះ​ឯង​បាន​សូម​សេចក្តី​នេះ គឺ​មិន​បាន​សូម​ឲ្យ​បាន​អាយុ​វែង ឬ​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ឬ​ឲ្យ​បាន​យក​ជីវិត​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង គឺ​បាន​សូម​ឲ្យ​មាន​យោបល់​សំរាប់​នឹង​យល់​សេចក្តី​យុត្តិ‌ធម៌​វិញ

12 ដូច្នេះ អញ​បាន​ធ្វើ​តាម​ពាក្យ​ឯង​ហើយ មើល អញ​បាន​ឲ្យ​ឯង​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា និង​យោបល់ ដល់​ម៉្លេះ​បាន​ជា​មុន​ឯង​ឥត​មាន​អ្នក​ណា​ឲ្យ​ដូច​ឯង​ឡើយ ហើយ​ក្រោយ​ឯង ក៏​នឹង​គ្មាន​អ្នក​ណា​មួយ​កើត​ឡើង​ឲ្យ​ដូច​ឯង​ដែរ

13 អញ​ក៏​បាន​ឲ្យ​សេចក្តី​ដែល​ឯង​មិន​បាន​សូម​ផង គឺ​ទាំង​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍‌ឈ្មោះ ដល់​ម៉្លេះ​បាន​ជា​ក្នុង​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គ្មាន​អ្នក​ណា​មួយ​ដូច​ឯង ដរាប​ដល់​គ្រប់​១​ជីវិត​ឯង​ឡើយ

14 បើ‌សិន​ជា​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ដើម្បី​នឹង​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​អញ​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង បាន​ប្រព្រឹត្ត នោះ​អញ​នឹង​ចំរើន​អាយុ​ឯង ឲ្យ​បាន​វែង​ថែម​ទៀត​ដែរ

15 រួច​សាឡូ‌ម៉ូន​ក៏​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្តា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។

16 ក្រោយ​ត​មក មាន​ស្រី​សំផឹង​២​នាក់​បាន​មក​ឈរ​នៅ​ចំពោះ​ស្តេច

17 នាង​១​ទូល​ថា បពិត្រ​ព្រះ‌អម្ចាស់​អើយ ខ្ញុំ​ម្ចាស់ និង​ស្ត្រី​នៅ​ផ្ទះ​ជា​មួយ​គ្នា យើង​ខ្ញុំ​ទាំង​២​បាន​សំរាល​កូន​នៅ​ផ្ទះ​នោះ