15 អ័ហ៊ីម៉ាស នៅខែត្រណែបថាលី១ (លោកនោះបានយកនាងបាសម៉ាត ជាបុត្រីសាឡូម៉ូន ធ្វើជាប្រពន្ធ)
16 ប្អាណា ជាកូនហ៊ូសាយ នៅខែត្រអេស៊ើរ និងស្រុកអាឡូត១
17 យេហូសាផាត ជាកូនផារូអា នៅខែត្រអ៊ីសាខារ១
18 ស៊ីម៉ាយ ជាកូនអេឡា នៅខែត្របេនយ៉ាមីន១
19 កេប៊ើរ ជាកូនអ៊ូរី១ ដែលនៅស្រុកកាឡាតជាស្រុករបស់ស៊ីហុន ស្តេចសាសន៍អាម៉ូរី និងស្រុករបស់អុក ជាស្តេចបាសាន លោកនោះជានាយកតែ១នៅក្នុងស្រុកនោះ។
20 ឯពួកយូដា និងពួកអ៊ីស្រាអែល គេមានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ក៏តែងតែបរិភោគ ហើយលេងសប្បាយ
21 ចំណែកសាឡូម៉ូនទ្រង់សោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំស្រុកអេស៊ីព្ទទៀត នគរទាំងនោះ ក៏នាំយកសួយអាករមកថ្វាយសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម