20 ឯពួកយូដា និងពួកអ៊ីស្រាអែល គេមានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ក៏តែងតែបរិភោគ ហើយលេងសប្បាយ
21 ចំណែកសាឡូម៉ូនទ្រង់សោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំស្រុកអេស៊ីព្ទទៀត នគរទាំងនោះ ក៏នាំយកសួយអាករមកថ្វាយសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម
22 ឯស្បៀងអាហារដែលចាត់ចែងសំរាប់ព្រះរាជវាំងក្នុង១ថ្ងៃ នោះគឺជាម្សៅយ៉ាងម៉ដ្ត៣០រង្វាល់ ម្សៅធម្មតា៦០រង្វាល់
23 គោយ៉ាងធាត់១០ គោដែលរកស៊ីនៅវាល២០ ចៀម១០០ ព្រមទាំងប្រើស ឈ្លូស ក្តាន់ និងសត្វស្លាបធាត់ៗផង
24 ដ្បិតទ្រង់មានអំណាចលើគ្រប់ទាំងអស់ នៅខាងអាយទន្លេ ចាប់តាំងពីក្រុងធីពសា រហូតដល់ក្រុងកាសា ហើយលើអស់ទាំងស្តេចនៅខាងអាយទន្លេដែរ ក៏មានសេចក្តីសុខនៅគ្រប់ទិសជុំវិញ
25 ពួកយូដា និងពួកអ៊ីស្រាអែល គេនៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមទ្រើងទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបា ដរាបដល់អស់ព្រះជន្មនៃសាឡូម៉ូន
26 ទ្រង់ក៏មានរោងសំរាប់សេះ៤ម៉ឺន ដែលទឹមរទេះចំបាំង ហើយមានពលសេះ១ម៉ឺន២ពាន់នាក់