29 ព្រះទ្រង់បានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា និងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្តាខ្សាច់ដែលនៅមាត់សមុទ្រ
30 ប្រាជ្ញារបស់សាឡូម៉ូនក៏លើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត ហើយនឹងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង
31 ដ្បិតទ្រង់មានប្រាជ្ញា លើសជាងមនុស្សទាំងអស់ គឺលើសជាងអេថាន ជាពូជសេរ៉ាគីត ហើយលើសជាងហេម៉ាន កាល់កូល និងដារដា ជាកូនទាំង៣របស់ម៉ាហូលទៅទៀត កិត្តិនាមរបស់ទ្រង់ ក៏ឮសុសសាយទួទៅក្នុងគ្រប់ទាំងនគរនៅជុំវិញ
32 ទ្រង់បាននិពន្ធពាក្យសុភាសិត៣ពាន់ខ ហើយក៏លើកទំនុកចំរៀង១ពាន់៥បទ
33 ទ្រង់មានព្រះបន្ទូលពីដើមឈើទាំងពួង ចាប់តាំងពីដើមតាត្រៅ ដែលនៅលើភ្នំល្បាណូន រហូតដល់ដើមហ៊ីសុបដែលដុះលើកំផែង ក៏មានព្រះបន្ទូលពីសត្វផ្សេងៗ សត្វស្លាប សត្វលូនវារ ហើយនឹងត្រីផង
34 មានមនុស្សមូលមកពីគ្រប់ទាំងសាសន៍ ដើម្បីស្តាប់ប្រាជ្ញារបស់សាឡូម៉ូន គឺមកពីអស់ទាំងស្តេចនៅផែនដី ជាកន្លែងដែលគេបានឮថ្លែងប្រាប់ពីប្រាជ្ញាទ្រង់។