១ ពង្សាវតារក្សត្រ 5:13-18 KHOV

13 ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ក៏​កេណ្ឌ​មនុស្ស​ពី​គ្រប់​ក្នុង​ពួក​អ៊ីស្រា‌អែល បាន​ចំនួន​៣​ម៉ឺន​នាក់

14 រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភ្នំ​ល្បាណូន ដោយ​វេន​ក្នុង​១​ខែ ១​ម៉ឺន​នាក់ គឺ​គេ​នៅ​ឯ​ភ្នំ​ល្បាណូន​១​ខែ ហើយ​នៅ​ឯ​ផ្ទះ​២​ខែ មាន​អ័ដូ‌នី‌រ៉ាម​ជា​អ្នក​ត្រួត​លើ​ពួក​មនុស្ស ដែល​ត្រូវ​កេណ្ឌ​មក​ធ្វើ​ការ​នោះ

15 ទ្រង់​ក៏​មាន​មនុស្ស​៧​ម៉ឺន​នាក់ សំរាប់​លី‌សែង ហើយ​៨​ម៉ឺន​នាក់ សំរាប់​ដាប់​ថ្ម​នៅ​ឯ​ភ្នំ

16 ហើយ​ក្រៅ​ពី​ពួក​នោះ មាន​ពួក​នាយ​របស់​សាឡូ‌ម៉ូន សំរាប់​ត្រួត‌ត្រា​ការ​ចំនួន​៣​ពាន់​៣​រយ​នាក់​ទៀត គឺ​ជា​ពួក​អ្នក​បង្គាប់​ការ​ដែល​បណ្តា​ពួក​ជាង​ធ្វើ​នោះ

17 ស្តេច​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​ដាប់​យក​ថ្ម​យ៉ាង​ធំៗ​មក ជា​ថ្ម​មាន​ដំឡៃ សំរាប់​ដាក់​ធ្វើ​ជា​ឫស​ជញ្ជាំង​នៃ​ព្រះ‌វិហារ

18 ឯ​ពួក​ជាង​របស់​សាឡូ‌ម៉ូន និង​ពួក​ជាង​របស់​ហ៊ីរ៉ាម ហើយ​ពួក​ជាង​ដាប់​ក្រឡា​ថ្ម​នោះ គេ​ក៏​ត្រៀម​ឈើ និង​ថ្ម ទុក​សំរាប់​ស្អាង​ព្រះ‌វិហារ។