១ ពង្សាវតារក្សត្រ 5:5-11 KHOV

5 ដូច្នេះ មើល ទូល‌បង្គំ​បាន​គិត​សំរេច​នឹង​ស្អាង​ព្រះ‌វិហារ​១​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​ទូល‌បង្គំ​ថា កូន​ឯង​ដែល​អញ​នឹង​តាំង​ឲ្យ​សោយ‌រាជ្យ​ជំនួស​ឯង នោះ​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ

6 ហេតុ​នេះ សូម​ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​កាប់​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ឲ្យ​ទូល‌បង្គំ ឯ​ពួក​បាវ​ទូល‌បង្គំ​គេ​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​បាវ​របស់​ទ្រង់ ហើយ​ទូល‌បង្គំ​នឹង​ចេញ​ឈ្នួល​ថ្វាយ​ទ្រង់​សំរាប់​ពួក​បាវ​ទ្រង់ តាម​តែ​ទ្រង់​មាន​ព្រះ‌បន្ទូល ដ្បិត​ទ្រង់​ជ្រាប​ហើយ​ថា នៅ​ក្នុង​ពួក​សាសន៍​នៃ​ទូល‌បង្គំ គ្មាន​អ្នក​ណា​ចេះ​កាប់​ឈើ​ដូច​ជា​ពួក​ស៊ីដូន​ទេ។

7 កាល​ហ៊ីរ៉ាម​បាន​ឮ​ព្រះ‌បន្ទូល​របស់​សាឡូ‌ម៉ូន នោះ​ទ្រង់​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ក៏​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នេះ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ដាវីឌ​មាន​បុត្រ​១ ដែល​មាន​ប្រាជ្ញា​ឲ្យ​ត្រួត​លើ​សាសន៍​ដ៏​ធំ​ម៉្លេះ​នេះ

8 ហ៊ីរ៉ាម​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សាឡូ‌ម៉ូន​ថា ទូល‌បង្គំ​បាន​ឮ​សេចក្តី​ដែល​ទ្រង់​ផ្ញើ​ទៅ​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​ទទួល​ធ្វើ​ឈើ​តាត្រៅ និង​ឈើ​កកោះ តាម​បំណង​ព្រះ‌ទ័យ​ទ្រង់​គ្រប់​ចំពូក

9 ពួក​បាវ​របស់​ទូល‌បង្គំ​នឹង​យក​ដុល​ឈើ​ចុះ​ពី​ភ្នំ​ល្បាណូន​ដល់​សមុទ្រ ចង​ជា​ក្បូន​បណ្តែត​ទៅ​តាម​សមុទ្រ រហូត​ដល់​កន្លែង​ណា​ដែល​ទ្រង់​កំណត់​ទុក រួច​ទូល‌បង្គំ​នឹង​ឲ្យ​គេ​ស្រាយ​ថ្វាយ​ដល់​ទ្រង់​នៅ​ទី​នោះ បើ​ទ្រង់​ចង់​ធ្វើ​សំរេច​តាម​បំណង​ចិត្ត​ទូល‌បង្គំ​វិញ នោះ​ត្រូវ​ឲ្យ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ពួក​នៅ​ដំណាក់​ទូល‌បង្គំ​ផង

10 ដូច្នេះ ហ៊ីរ៉ាម​ក៏​ថ្វាយ​ឈើ​តាត្រៅ និង​ឈើ​កកោះ​ដល់​សាឡូ‌ម៉ូន តាម​បំណង​ព្រះ‌ទ័យ​ទ្រង់​គ្រប់​ចំពូក

11 ហើយ​សាឡូ‌ម៉ូន​ក៏​ថ្វាយ​ស្រូវ​ភោជ្ជ‌សាលី​២​ម៉ឺន​រង្វាល់ ដល់​ហ៊ីរ៉ាម ទុក​ជា​ស្បៀង​អាហារ​នៃ​ពួក​ដំណាក់​ទ្រង់ និង​ប្រេង​សំរាំង​២០​រង្វាល់ គឺ​យ៉ាង​នោះ​ដែល​សាឡូ‌ម៉ូន​បញ្ជូន​ទៅ​ហ៊ីរ៉ាម​រាល់ៗ​តែ​ឆ្នាំ