1 គ្រាក្រោយ ដែលពួកកូនចៅអ៊ីស្រាអែល បានចេញពីក្រុងអេស៊ីព្ទមក បាន៤៨០ឆ្នាំហើយ គឺនៅឆ្នាំទី៤ដែលសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែពិសាខ ជាខែទី២ នោះសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា
2 ឯព្រះវិហារដែលស្តេចសាឡូម៉ូនបានស្អាងថ្វាយព្រះយេហូវ៉ា នោះមានបណ្តោយ៦០ហត្ថ ទទឹង២០ហត្ថ ហើយកំពស់៣០ហត្ថ
3 មានបាំងសាចខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយ២០ហត្ថឲ្យត្រូវទទឹងព្រះវិហារ ហើយទទឹង១០ហត្ថ ចេញពីមុខព្រះវិហារទៅ
4 ទ្រង់ក៏ធ្វើឲ្យមានបង្អួចក្នុងព្រះវិហារ មានចំរ៉ឹងខ្ទាស់គ្នា
5 ឯជាប់នឹងជញ្ជាំងព្រះវិហារ និងទីបរិសុទ្ធបំផុត នោះក៏ធ្វើបន្ទប់យ៉ភ្ជាប់នឹងជញ្ជាំងជាខណ្ឌៗនៅជុំវិញ
6 ឯថ្នាក់ក្រោម នោះទទឹង៥ហត្ថ ថ្នាក់កណ្តាល ទទឹង៦ហត្ថ ហើយថ្នាក់ទី៣ ទទឹង៧ហត្ថ ពីព្រោះខាងក្រៅជញ្ជាំងនៃព្រះវិហារ ទ្រង់ធ្វើឲ្យរៀវទៅជាថ្នាក់ៗនៅជុំវិញ ដើម្បីកុំឲ្យរតចូលទៅក្នុងជញ្ជាំងនោះ