១ ពង្សាវតារក្សត្រ 7:5-11 KHOV

5 អស់​ទាំង​ទ្វារ និង​ក្រប ក៏​ធ្វើ​ពី​ឈើ​៤​ជ្រុង ព្រម​ទាំង​បង្អួច​៣​ជាន់ ប្រទល់​គ្នា​នោះ​ដែរ

6 ទ្រង់​ក៏​ធ្វើ​បាំង‌សាច​ដោយ​មាន​សសរ បាំង‌សាច​នោះ​មាន​បណ្តោយ​៥០​ហត្ថ និង​ទទឹង​៣០​ហត្ថ ក៏​មាន​រាន‌ហាល​ពី​មុខ​នោះ ដែល​មាន​សសរ និង​ធ្នឹម​ពី​លើ​នៅ​ជុំវិញ

7 ទ្រង់​ក៏​ធ្វើ​មន្ទីរ​បាំង‌សាច​សំរាប់​បល្ល័ង្ក ជា​កន្លែង​ដែល​ទ្រង់​ស្តី​ការ គឺ​ជា​ព្រះ‌ទីនាំង​វិនិច្ឆ័យ ហើយ​ក៏​បិទ​ដោយ​ក្តារ​តាត្រៅ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ពិដាន

8 ឯ​ដំណាក់​ដែល​ទ្រង់​គង់​នៅ នោះ​បាន​ធ្វើ​បែប​ដូច​គ្នា ហើយ​មាន​ទី‌ធ្លា​១​ទៀត ក៏​នៅ​ខាង‌អាយ​មន្ទីរ​មុន​នោះ រួច​មក​ទ្រង់​ធ្វើ​ដំណាក់​១ បែប​ដូច​ជា​មន្ទីរ​មុន​នោះ សំរាប់​បុត្រី​ផារ៉ោន ដែល​ទ្រង់​បាន​យក​ជា​ភរិយា។

9 ឯ​របស់​ទាំង​អស់​នេះ​បាន​ធ្វើ ដោយ​ថ្ម​មាន​ដំឡៃ ជា​ថ្ម​ដាប់​តាម​ទំហំ ហើយ​អារ​ដំរឹម ដោយ​រណារ ទាំង​ក្នុង​ទាំង​ក្រៅ ចាប់​តាំង​ពី​ឫស​ជញ្ជាំង​ទៅ​ដល់​សំយ៉ាប ហើយ​ខាង​ក្រៅ រហូត​ដល់​ទី‌ធ្លា​ធំ​ដែរ

10 ឯ​ឫស​ជញ្ជាំង នោះ​សុទ្ធ​តែ​ធ្វើ​ពី​ថ្ម មាន​ដំឡៃ​ទាំង​អស់ គឺ​ថ្ម​យ៉ាង​ធំៗ ខ្លះ​១០​ហត្ថ ខ្លះ​៨​ហត្ថ

11 ហើយ​ពី​នោះ​ទៅ​លើ​ក៏​មាន​ថ្ម ដែល​មាន​ដំឡៃ ដាប់​តាម​ទំហំ និង​ឈើ​តាត្រៅ​ផង