១ ពង្សាវតារក្សត្រ 8:1-5 KHOV

1 រួច​មក សាឡូ‌ម៉ូន​ទ្រង់​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​ជា​ប្រធាន​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ហើយ​ពួក​អ្នក​ដែល​កំពូល​ជា​លើ​វង្សា‌នុវង្ស​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ឯ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន ឡើង​មក

2 ដូច្នេះ ពួក​បណ្តា‌ជន​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ប្រជុំ​គ្នា​ឯ​ស្តេច​សាឡូ‌ម៉ូន នៅ​វេលា​បុណ្យ​ក្នុង​ខែ​អស្សុជ គឺ​ជា​ខែ​ទី​៧

3 ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​មក ហើយ​ពួក​សង្ឃ​ក៏​លើក​ហឹប​សែង​ទៅ

4 គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ត្រសាល​ជំនុំ និង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ត្រសាល ឡើង​មក​ផង គឺ​ពួក​សង្ឃ និង​ពួក​លេវី​ដែល​សែង​ឡើង​មក

5 រួច​ស្តេច​សាឡូ‌ម៉ូន និង​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​បាន​ប្រជុំ​គ្នា​មក​ឯ​ទ្រង់ គេ​នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​ត្រង់​មុខ​ហឹប កំពុង​តែ​បូជា​ថ្វាយ​ចៀម និង​គោ​យ៉ាង​សន្ធឹក ដែល​នឹង​រាប់​ចំនួន​មិន​អស់​ឡើយ