18 ព្រមទាំងក្រុងប្អាឡាត ហើយក្រុងថាត់ម៉ោរ ដែលនៅទីរហោស្ថាន ក្នុងស្រុកនោះ
19 នឹងអស់ទាំងទីក្រុងសំរាប់ជាឃ្លាំងរបស់សាឡូម៉ូន និងទីក្រុងសំរាប់ទុករទេះចំបាំង ហើយសំរាប់ពួកពលសេះទ្រង់ ក៏ធ្វើរបស់ទាំងអស់ ដែលសាឡូម៉ូនសព្វព្រះទ័យចង់ធ្វើ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន ហើយក្នុងគ្រប់ទាំងស្រុកដែលនៅក្រោមអំណាចទ្រង់ផង
20 ចំណែកពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលនៅសល់ ជាមនុស្សដែលមិនមែនជាពួកកូនចៅអ៊ីស្រាអែល
21 គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាពួកអ្នកបំរើ ដរាបដល់សព្វថ្ងៃនេះ
22 តែឯពួកកូនចៅអ៊ីស្រាអែលវិញ នោះសាឡូម៉ូនមិនបានយកគេធ្វើជាបាវបំរើទេ គឺគេជាពួកទាហាន ពួកមហាតលិក ជាចៅហ្វាយ ជាមេទ័ព ហើយជានាយរទេះចំបាំង និងពួកទ័ពសេះទ្រង់វិញ
23 ឯពួកមេដែលត្រួតមើលការរបស់សាឡូម៉ូនទាំងប៉ុន្មាន មានចំនួន៥៥០នាក់ ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះ។
24 ចំណែកព្រះរាជបុត្រីផារ៉ោន ព្រះនាងក៏យាងចេញពីក្រុងដាវីឌឡើងមកឯដំណាក់ ជាទីដែលទ្រង់បានសង់ឲ្យ រួចមកទ្រង់ក៏សង់ប៉មមីឡូរ។