24 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែង តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
25 ឯពេកា កូនរេម៉ាលា ជាមេទ័ពរបស់ទ្រង់ និងអើកុប ហើយអើរីយេ ក៏ក្បត់ធ្វើគុតទ្រង់នៅឯដំណាក់ក្នុងព្រះរាជវាំង នៅក្រុងសាម៉ារីទៅ ក៏មានពួកកាឡាត៥០នាក់ នៅជាមួយនឹងលោកដែរ លោកបានប្រហារជីវិតស្តេច ហើយឡើងសោយរាជ្យជំនួសទ្រង់
26 រីឯដំណើរឯទៀតពីពេកាហ៊ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។
27 នៅឆ្នាំទី៥២ ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកា ជាកូនរេម៉ាលា ក៏ចាប់តាំងសោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ហើយទ្រង់សោយរាជ្យបាន២០ឆ្នាំ
28 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែង តាមអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ។
29 នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ
30 នោះហូស៊ា ជាកូនអេឡា បង្កើតការកម្បត់នឹងពេកា ជាកូនរេម៉ាលា ក៏ធ្វើគុតទ្រង់ទៅ ហើយឡើងសោយរាជ្យជំនួស ក្នុងឆ្នាំទី២០ នៃរាជ្យយ៉ូថាម ជាបុត្រអ័សារា