9 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាពួកអយ្យកោទ្រង់បានធ្វើដែរ ទ្រង់មិនបានលះបង់លែងតាមអំពើបាបរបស់យេរ៉ូបោម ជាកូនរបស់នេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
10 គ្រានោះសាលូម ជាកូនយ៉ាបេស បានក្បត់ ហើយធ្វើគត់ទ្រង់នៅចំពោះប្រជាជនទាំងឡាយ រួចឡើងសោយរាជ្យជំនួសទ្រង់
11 រីឯដំណើរឯទៀតពីសាការី នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
12 នេះហើយជាសេចក្តី ដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងយេហ៊ូវថា គឺពួកកូនចៅឯងនឹងបានសោយរាជ្យលើពួកអ៊ីស្រាអែល ដរាបដល់៤ដំណ ការនោះក៏កើតមកដូច្នោះមែន។
13 ឯសាលូម ជាកូនយ៉ាបេស ទ្រង់ចាប់តាំងសោយរាជ្យ នៅឆ្នាំទី៣៩ ក្នុងរាជ្យអ័សារា ជាស្តេចយូដា ក៏សោយរាជ្យនៅក្រុងសាម៉ារីបាន១ខែ
14 រួចមណាហិមជាកូនកាឌី ក៏ចេញពីក្រុងធើសា ឡើងទៅឯក្រុងសាម៉ារី សំឡាប់សាលូម ជាកូនយ៉ាបេសបង់ នៅក្រុងសាម៉ារីទៅ ហើយឡើងសោយរាជ្យជំនួសទ្រង់
15 រីឯដំណើរឯទៀតពីសាលូម និងការក្បត់ដែលទ្រង់បង្កើត នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ