២ ពង្សាវតារក្សត្រ 16:2-8 KHOV

2 កាល​អ័ហាស​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ដាវីឌ ជា​អយ្យកោ​ទ្រង់​ទេ

3 គឺ​ទ្រង់​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង​ផង តាម​ទំលាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ

4 ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ ហើយ​នៅ​លើ​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ដែរ

5 នៅ​គ្រា​នោះ រេស៊ីន ជា​ស្តេច​ស៊ីរី និង​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រា‌អែល បាន​ឡើង​មក​ច្បាំង​នឹង​អ័ហាស ក៏​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម តែ​ពុំ​អាច​នឹង​ឈ្នះ​ទ្រង់​បាន​ទេ

6 នៅ​វេលា​នោះ​រេស៊ីន ជា​ស្តេច​ស៊ីរី​ទ្រង់​ចាប់​យក​ក្រុង​អេឡាត បង្វិល​ឲ្យ​ទៅ​ខាង​ពួក​ស៊ីរី​វិញ ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ពី​ក្រុង​អេឡាត​ចេញ រួច​ពួក​សាសន៍​ស៊ីរី គេ​មក​តាំង​ទី​លំនៅៗ​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

7 ដូច្នេះ អ័ហាស​ទ្រង់​ចាត់​សារ ឲ្យ​ទៅ​ឯ​ទី​កាឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ថា ទូល‌បង្គំ​នេះ​ជា​អ្នក​បំរើ ហើយ​ជា​បុត្រ​របស់​ទ្រង់ ហេតុ​នេះ​សូម​ទ្រង់​ឡើង​មក​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​ស៊ីរី និង​ស្តេច​អ៊ីស្រា‌អែល ដែល​គេ​បាន​លើក​គ្នា​មក​ទាស់​នឹង​ទូល‌បង្គំ​ផង

8 អ័ហាស​ក៏​យក​មាស​នឹង​ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ​ផ្ញើ​ទៅ​ថ្វាយ​ជា​ដង្វាយ ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ