២ ពង្សាវតារក្សត្រ 2:21-25 KHOV

21 រួច​លោក​ចេញ​ទៅ​ចាក់​អំបិល​នោះ ទៅ​ក្នុង​រន្ធ​ទឹក​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​កែ​ទឹក​នេះ ឲ្យ​បាន​ល្អ​ឡើង​វិញ​ហើយ ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​អ្វី​ស្លាប់​ឬ​ឥត​ផល ដោយ​ព្រោះ​ទឹក​នេះ​ទៀត​ឡើយ

22 ដូច្នេះ ទឹក​នោះ​ក៏​បាន​ប្រែ​ជា​ល្អ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច​ជា​ពាក្យ​ដែល​អេលី‌សេ​បាន​ពោល។

23 លោក​ក៏​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ឯ​ក្រុង​បេត-អែល កាល​លោក​កំពុង​តែ​ឡើង​តាម​ផ្លូវ​ទៅ នោះ​មាន​ពួក​ក្មេង​ជំទង់​ប្រុសៗ ចេញ​ពី​ទី​ក្រុង​មក ពោល​មើល‌ងាយ​ដល់​លោក​ថា អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ

24 លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្តាសា​ដល់​វា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ស្រាប់​តែ​មាន​ខ្លា‌ឃ្មុំ​ញី​២ ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​៤២​នាក់​ទៅ

25 លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​កើមែល ហើយ​ពី​នោះ លោក​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។