7 អេសាយក៏ទូលថា សូមយកផ្លែល្វា១ផែនមក នោះគេក៏យកមកបិទលើបូសនោះ រួចទ្រង់បានជាឡើង។
8 ហេសេគាទ្រង់មានព្រះបន្ទូលសួរអេសាយថា តើមានទីសំគាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ានៅថ្ងៃទី៣ដូច្នេះ
9 អេសាយទូលតបថា នេះជាទីសំគាល់ពីព្រះយេហូវ៉ា ឲ្យទ្រង់បានជ្រាបថា ព្រះយេហូវ៉ាទ្រង់នឹងសំរេចតាមសេចក្តីដែលមានព្រះបន្ទូលហើយ តើទ្រង់សព្វព្រះទ័យឲ្យស្រមោលធ្លាក់ទៅមុខ១០ចុច ឬថយក្រោយ១០ចុចវិញ
10 នោះហេសេគាមានព្រះបន្ទូលឆ្លើយថា ដែលស្រមោលជ្រេទៅ១០ចុចនោះស្រណុកទេ សូមឲ្យបានថយមកវិញ១០ចុចចុះ
11 ដូច្នេះ ហោរាអេសាយលោកអំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ក៏ធ្វើឲ្យស្រមោលដែលបានជ្រេទៅ នៅនាឡិកាថ្ងៃរបស់ស្តេចអ័ហាស បានថយមកក្រោយវិញ១០ចុច។
12 គ្រានោះ ម្រដាក់-បាឡាដាន ជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ និងដង្វាយ មកថ្វាយហេសេគា ដោយព្រោះទ្រង់ឮថា ហេសេគាបានប្រឈួន
13 ហេសេគាក៏ស្តាប់តាមគេ គឺទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ផង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ទាំងអស់ដែលហេសេគាមិនបានបង្ហាញដល់គេនោះឡើយ